លោក ហ្សេលេនស្គី សន្យាផ្សះផ្សាជាមួយអាមេរិក ក្រោយលោក ត្រាំ ផ្អាកការផ្តល់ជំនួយយោធា…

 (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយពិពណ៌នាថាមានការប៉ះទង្គិតសម្តីគ្នាដ៏គួរឱ្យសោកស្តាយ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។ លោក ហ្សេលេនស្គី និយាយកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា

Read more

ចិនប្រកាសវិធានការពន្ធគយសងសឹក ប្រឆាំងផលិតផលកសិកម្មរបស់អាមេរិក…

 (វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា ចិនបាននិយាយថា ខ្លួននឹងដាក់វិធានការពន្ធគយថ្មីលើទំនិញជាច្រើនមុខ នៃផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីជាការសងសឹកប្រឆាំងការដំឡើងពន្ធ ដោយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងប៉េកាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការយកពន្ធបន្ថែម១៥ភាគរយ នឹងត្រូវដាក់ទៅលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់អាមេរិក ហើយពន្ធបន្ថែម១០ភាគរយ

Read more

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដាក់ចេញគោលការណ៍ណែនាំចំនួន៣ចំណុច ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី…

 (ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុម្មុខ។ ពិធីនេះមានការយាង និមន្ត និង អញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង

Read more

តៃវ៉ាន់ជឿជាក់ថា អាមេរិកនឹងមិនបោះបង់ចោលតំបន់អាស៉ី-ប៉ាស៉ីហ្វិកទេ…

(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនអាចបោះបង់ចោល តំបន់អាស៉ី-ប៉ាស៉ីហ្វិកឡើយ ប៉ុន្មានថ្ងៃបន្ទាប់ពីការទាស់ពាក្យសម្តីគ្នា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្កើនក្តីកង្វល់នៅតៃវ៉ាន់ ជុំវិញការគាំទ្ររបស់អាមេរិក សម្រាប់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

Read more

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលបន្ដដាក់ចេញ និងអនុវត្តយន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា …

 (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា។ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»

Read more

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥…

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ 60 SHARES Share on Facebook Tweet Follow us Share Share Share

Read more

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំនេះ..

 (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប តាមរយៈទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥។ សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates

Read more

BREAKING: លោក ត្រាំ ផ្អាកការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន ក្រោយប៉ះសម្ដីគ្នាជាមួយលោក ហ្សេលេនស្គី

(វ៉ាស៊ីនតោន)​៖ មន្ត្រីសេតវិមានម្នាក់ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣ ខែមីនា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្ដល់ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន បន្ទាប់ពី ការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីអាមេរិកខាងលើដដែល បានបញ្ជាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា

Read more

ក្រុមហ៊ុនអាកាសចរណ៍តួកគី នឹងបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ…

 (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់ Turkish Airlines ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា ជាមួយនឹងទិសដៅថ្មីនេះ

Read more

ច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែល ប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រកាសឱ្យប្រើប្រាស់…

 (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែល ប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ខាងក្រោមនេះជាព្រះរាជក្រម៖ 60 SHARES Share on Facebook Tweet Follow us

Read more
Facebook
Twitter
Telegram