Osaka ដកខ្លួនចេញពីព្រឹត្តិការណ៍ Pan Pacific Open ដោយសារឈឺពោះ

(តូក្យូ)៖ អតីតកីឡាការិនីតេន្នីសលំដាប់លេខ១ របស់ពិភពលោក Naomi Osaka បានដកខ្លួនចេញពីការប្រកួតនៅប្រទេសរបស់នាង គឺព្រឹត្តិការណ៍ Pan Pacific Open ដែលរៀបចំឡើងនៅទីក្រុង Tokyo ដោយបានអះអាងថា ឈឺពោះនៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

កីឡាការិនីវ័យ ២៤ឆ្នាំ សញ្ជាតិជប៉ុនរូបនេះ គ្រោងនឹងត្រូវប្រកួតប៉ះកីឡាការិនី Beatriz Haddad Maia របស់ប្រេស៊ីលនៅជុំទី២ ក្នុងថ្ងៃនេះ ប៉ុន្តែបានដកខ្លួនចេញដោយលើកឡើងថា «ខ្លួនប្រាណរបស់នាងមិនអាចប្រកួតបាន»។
«វាពិតជាមានកិត្តិយសណាស់ ដែលអាចប្រកួតនៅឯព្រឹត្តិការណ៍ Toray Pan Pacific Open នៅចំពោះមុខអ្នកគាំទ្រដ៏អស្ចារ្យនៅទីនេះ ក្នុងប្រទេសជប៉ុន» នេះបើតាមសម្តី Osaka បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយអ្នករៀបចំកម្មវិធី។
«វាជាព្រឹត្តិការណ៍ដ៏ពិសេសមួយសម្រាប់ខ្ញុំ ហើយខ្ញុំរំពឹងថាអាចឈានជើង ប្រកួតលើទីលានប្រកួតនៅថ្ងៃនេះ ប៉ុន្តែខ្លួនប្រាណរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំប្រកួតទេ»។
Osaka ជាម្ចាស់ពានរង្វាន់ Grand Slam ៤សម័យកាលរូបនេះបានប្រកួតជុំដំបូងនៅទីក្រុង Tokyo ប៉ះនឹងកីឡាការិនីអូស្ត្រាលី Daria Saville បានត្រឹមតែ ៧នាទីប៉ុណ្ណោះ មុនពេលគូប្រជែងរបស់នាងបានដួលដោយរបួសជង្គង់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram