Man United ប្រកាសខាតបង់ប្រាក់សុទ្ធជាង ១១៥លានផោនសម្រាប់រដូវកាល ២០២១-២២

(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester United បានប្រកាសខាតបង់ប្រាក់សុទ្ធចំនួន ១១៥.៥លានផោន សម្រាប់រដូវកាលឆ្នាំ២០២១-២២ បើទោះបីជាប្រាក់ចំណូលបានកើនឡើង ១៨ភាគរយដល់ ៥៨៣.២លានផោនក្តី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

តួលេខដែលបានចេញផ្សាយ រួមបញ្ចូលដំណាច់ឆ្នាំហិរញ្ញវត្ថុរបស់ពួកគេក្នុងខែមិថុនាបានបង្ហាញថា ការខាតបង់បានកើនឡើង ២៣.៣លានផោន បើធៀបនឹងឆ្នាំ២០២១។
បំណុលរបស់ក្លិបក៏បានកើនឡើងផងដែរពី ៤១៩.៥លានផោន ក្នុងឆ្នាំ២០២១ ដល់៥១៤.៩លានផោន ក្នុងឆ្នាំនេះ ដោយបានកើនឡើងមានជាង ២២ភាគរយ។
តាមរយៈការចុះកិច្ចសន្យាកាលពីរដូវក្តៅមុន ដូចជាកីឡាករ Cristiano Ronaldo, Jadon Sancho និងកីឡាករ Raphael Varane តម្លៃប្រាក់ឈ្នួល បានកើនឡើង ១៩.១ភាគរយ ដោយកើនពី ៦១.៦លានផោន ដល់៣៨៤.២លានផោន។
តួលេខនេះ គឺមានចំនួនខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស Premier League ដោយបានលើសប្រាក់ឈ្នួលសរុបកាលពីពេលមុន ៣៥៥លានផោន ដែលកើតឡើងនៅក្លិប Manchester City៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram