វិធានការណ៍ដែលពលរដ្ឋគាំទ្រស្ទើរមួយប្រទេស! ក្តៅៗអាវុធហត្ថឃា ត់រថយន្ត ខ.ម រាប់រយគ្រឿង ត្រួតពិនិត្យឯកសារ បើក្លែងក្លាយ ចាត់បញ្ជូនទៅខាងគយចាត់ការបន្តតាមច្បាប់…

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ឲ្យក្រុមអ្នកសារពត៍មានដឹងថា នៅរសៀលថ្ងៃទី២៩ កក្កដា ឆ្នាំ២០២០នេះថា មានរថយន្តពាក់ស្លាកលេខ ខ ម រាប់រយគ្រឿងហើយ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈពេលជាង៣ខែនេះ ដោយក្នុងនោះ បើប៉ះរថយន្តពាក់ស្លាកលេខសេះហោះ ត្រូវចាត់បញ្ជូនទៅខាងគយចាត់ការបន្តតាមច្បាប់។

មន្ត្រីដដែលបានបន្តថា មួយរយៈមកនេះមហាជនទូទៅក៏ដូចអ្នកដំណើរ ពិសេសអ្នករស់នៅភ្នំពេញបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពក ម្លាំងអាវុធហត្ថរាជធានី បាននឹងកំពុងតែបន្តចាត់វិធានការណ៍ត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ ម សេះហោះ ដែលកំពុងធ្វើចរាចរយ៉ាងអានាធិបតេយ្យតាមដងផ្លូវនៅរាជធានីភ្នំពេញពិសេសក្រុមឡានដឹកដីដឹកថ្មដឹកខ្សាច់ពាក់ស្លាកលេខ ខ ម លោតឆ័ត្រនោះតែម្ដងដែលប៉ះពាល់ដល់កិត្តិយសក្រសួងកាពារជាតិ។

ការត្រួតពិនិត្យនេះ បានធ្វើឡើងពីសំណាក់ក ម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, បកកញ្ចក់ខ្មៅ ,អាវុ ធជាតិផ្ទុ ះ, វិទ្យុទាក់ទង, និងបកកញ្ចក់នៅលើដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញស្ទើរជារៀងរាល់ថ្ងៃរួមនឹងក្រុមចល័តផងដែរ។

មន្ត្រីកងរាជអាវុ ធហត្ថរាជធានីបានឲ្យដឹងបន្ថែមថា ជាក់ស្ដែងថ្ងៃនេះសកម្មភាពក ម្លាំងកង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ ត្រួតពិនិត្យ អាវុ ធជាតិផ្ទុះ ផងនិង រថយន្តដែលបំពាក់ស្លាក លេខ ខេមរភូមិន្ទក្លែងក្លាយ ពិសេសឡានដឹកដីតែម្ដង មិនដឹងគេអាងអីបានហ៊ានប្រើស្លាក ខ ម មករកស៊ីឯកជនខ្លួនឯងទៅវិញ។ ចំពោះឡានដឹកដី ដឹកថ្មដឹកខ្សាច់ខ្លះពាក់ស្លាកលេខសេះហោះបើរកឃើញត្រូវតែចាត់វិធានការជាបន្ទាន់តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីដែលបានបន្តអនុវត្តន៍នៅជាយក្រុង ពិសេសផ្លូវជាតិធំៗជាក់ស្ដែងផ្លូវជាតិលេខ៤ នៅកំបូលតែម្ដងដែលកម្លាំងអាវុធហត្ថបន្តចុះអនុវត្តជាប្រចាំ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram