កាលពីព្រឹកថ្ងៃ អាទិត្យ ទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកចង្ក្រាន និង ក្រុមគ្រួសារ…

របាយការណ៍ នាព្រឹកថ្ងៃ អាទិត្យ ទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ នៅវត្ត ព្រែកព្នៅ ឃុំ ព្រែកចង្ក្រាន បានប្រារព្ធពិធី កាត់ខ្សែ បូ ឆ្លងស្ពាន ឈើមួយកនែ្លង និង ប្រគេនទ័យទានដល់ព្រះសង្ឃ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយឃុំព្រែកចង្ក្រាន និង ក្រុមគ្រួសារ ។


សមាសភាពអញ្ជើញចូលរួមមាន : – លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក ស៊ីធរកណ្តាល – លោក យឹម យូគង់ អភិបាលនៃគណៈអភិបាលស្រុក ស៊ីធរកណ្តាល និង ជំនួយការ – លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោកនាយប៉ុស្តិ៍ លោកប្រធានមណ្ឌលសុខភាព និងជំនួយការ សរុប ១៥៣ នាក់ ស្រី ៨៧ នាក់ ។

* ទ័យទានដែលគ្រួសារឯកឧត្តម ប៉ុល រតនា ប្រគេនក្នុងវត្តនីមួយ ៗទទួលបានមាន : – អង្ករ ១០០ គីឡូក្រាម – មីម៉ាម៉ា ១ កេស – ទឹកត្រី ១ យួរ – ទឹក ស៊ីអុីវ ១ យួរ – ត្រី ខ ១០ កំប៉ុង – ទឹកសុទ្ធវីតាល់ ១ កេស * ប្រគេនបច្ច័យកសាងទាំង បួន វត្តក្នុងឃុំ ៥ ០០០ ០០០ រៀល ** សរុបថវិកាទាំងអស់ក្នុងកម្ម វិធី ១៤ ៥៧៤ ០០០ រៀល ។ ដោយក្ដីគោរព!!!!

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram