ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង សម្លាប់មនុស្ស ០៨នាក់ និង០៦នាក់ទៀតកំពុងបាត់ខ្លួន ខណៈសេវ៉ាកម្មសាធារណៈមួយចំនួនត្រូវបានផ្អាក

(សេអ៊ូល)៖ ទីស្នាក់ការកណ្តាលប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្ស០៨នាក់បានស្លាប់ និង ០៦នាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈដែលតំបន់ទីប្រជុំជនរបស់ប្រទេសមួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២។


ភ្លៀងធ្លាក់ខ្លាំងជាង ១០០មីលីម៉ែត្រក្នុងមួយម៉ោង បានវាយប្រហាររដ្ឋធានីសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិច ខេត្ត Incheon និងខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូលកាលពីយប់ថ្ងៃចន្ទ។
ទឹកភ្លៀងក្នុងមួយម៉ោងក្នុងសង្កាត់ Dongjak នៃទីក្រុងសេអ៊ូលបានឡើងដល់ ១៤១.៥មីលីម៉ែត្រ នៅចំណុចមួយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពី ខែសីហា ឆ្នាំ១៩៤២។
ទឹកភ្លៀងធ្លាក់ត្រូវបានគេព្យាករណ៍ថា មានរហូតដល់ ៣០០មីលីម៉ែត្រនៅតំបន់ទីប្រជុំជន រហូតដល់ថ្ងៃពុធសប្តាហ៍នេះ។
ភ្លៀងធ្លាក់បានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ និង ០៤នាក់បាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈដែល ០៣នាក់ទៀតបានស្លាប់ និង០២នាក់ផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងខេត្ត Gyeonggi ។ មនុស្ស០៨នាក់បានរងរបួសនៅក្នុងខេត្តនេះ ហើយមនុស្ស៣៩១នាក់ទៀត ដែលមកពី២៣០គ្រួសារនៅក្នុងរាជធានី ត្រូវបានជម្លៀសខ្លួនទៅជ្រកកោននៅតាមកន្លែងសាធារណៈ។
ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវដែកក្នុងទីក្រុងសេអ៊ូល និង Incheon បាននាំឱ្យមានការផ្អាកសេវាកម្មបណ្តោះអាសន្ន នៅក្នុងផ្នែកខ្លះនៃផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងមួយចំនួន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram