ប្រធានសមាគមពាណិជ្ជកម្មតាមប្រពន្ធអេឡិចត្រូនិច ប្រកាសគាំទ្រគោលនយោបាយឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ប្រធានសមាគមសម្ពន្ធភាពអង្ការសមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រពន្ធអេឡិចត្រូនិចកម្ពុជា លោក ឡី សុភាព បានប្រកាសគាំទ្រចំពោះគោលនយោបាយឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។


ការប្រកាសគាំទ្ររបស់លោក ឡី សុភាព ខាងលើ គឺធ្វើឡើងនៅចំពោះមុខអ្នកចូលរួមជាង៦០០នាក់ ដែលបានចូលរួមនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីពាណិជ្ជកម្មតាមប្រពន្ធ័អេឡិចត្រូនិច កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកធុរកិច្ចទីផ្សារបណ្តាញ អ្នកជំនាញវិជ្ជាជីវៈ និងអ្នកប្រើប្រាស់នៅឌឺហ្គ្រេនធើរ៉ាស ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។
បើតាមលោក ឡីសុភាព ដើម្បីឲ្យគោលនយោបាយឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចទទួលបានជោគជ័យ និងមានដំណើរការល្អ លោកបានដាក់ចេញនូវរូបមន្ត៣ពីរដង និង៤ពីរដង។ រូបមន្ត៣ពីរដង ដែលលោកចង់សំដៅ គឺ ផ្ត៣ ផ្តុំ ផ្តើម ផ្តល់ ក្នុងនោះផ្តុំបានន័យថា គឺយើងប្រមូលផ្តុំនូវកម្លាំងនៃអ្នកដែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចគ្រប់ភាគីដែលពាក់ព័ន្ធ បន្ទាប់មកផ្តើម គឺផ្តើមចេញពីវិស័យណាមួយទៅ និងផ្តល់ ត្រូវផ្តល់ទៅដល់អ្នកដែលត្រូវប្រើប្រាស់ប្រកបការងារនិងមុខរបរ ដែលពាក់ពន្ធ័ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ ដើម្បីឲ្យយន្តការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដើរទៅមុខបានកាន់តែរលូនទៀតនោះ វាត្រូវមានយន្តការ៣ទៀត គឺ១. រដ្ឋាភិបាលឌីជីថល ២. សេដ្ឋកិច្ចឌីជីថល និងទី៣. ប្រជាជនឌីជីថល។ នេះរូបមន្ត៣ពីដង តែយើងមិនទាន់បានគ្រប់គ្រាន់នោះទេ ដោយវាទាមទារនូវ៤ដំណាក់កាលបន្ថែមទៀត ដែលយើងអាចដើរបាន គឺដំណាក់កាលទី១ គោលនយោបាយរដ្ឋាភិបាលឌីជីថល (ដែលដំណាក់កាលនេះ រដ្ឋាភិបាលលោកមានអស់ហើយ និងក៏បានរៀបចំជាស្រេចហើយដែរ។ ដំណាក់ទី២ ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលលើបច្ចេកទេសបណ្តុះបណ្តាលទៅលើរបៀបរបការងារ ដើម្បីយល់ពីច្បាប់ទម្លាប់ផងហើយ និងកិច្ចការងារ ដែលស៊ីនិងគោលនយោបាយរដ្ឋាភិបាល និងគ្រប់ភាគីដែលពាក់ព័ន្ធ ត្រូវមានការចូលរួមពីគ្រប់វិស័យទាំងអស់ និងត្រូវមានវិន័យសាមគ្គីឯកភាពគ្នាជាធ្លុង១ ក្នុងការរួមចំណែកនៃការអភិវឌ្ឍពាណិជ្ចកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ។
ពីវេទិកានេះដែរ លោក ឡីសុភាព បានប្រកាសជាផ្លូវការនូវសមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជា ហើយអ្នកដែលចង់ចូលជាសមាជិកអាចដាក់ពាក្យស្នើសុំបានចាប់ពីពេលនេះតទៅ ដែលនេះជាបរិបទថ្មី១ទៀត ហើយក៏ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាផងដែរ។ តែយ៉ាងណា បើតាមលោក ឡី សុភាព ដើម្បីក្លាយជាសមាជិកសកម្ម និងដើម្បីឲ្យសមាគមសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជាទទួលបានជោគជ័យ វាទាមទានូវគោលការណ៍៥យ៉ាង ទី១. ត្រូវមានកុំព្យូទ័រ ទី២. ត្រូវមានទូរសព្ទប្រភេទស្មាតហ្វូនដើម្បីត្រួតពិនិត្យនៅពេលយើងឡាយ ទី៣. ត្រូវមានម៉ាស៊ីនព្រីនធើ ទី៤. ត្រូវមានឧបករណ៍ ដើម្បីស្រូបចាប់ប្រព័ន្ធអ៉ីនធើណិត (ឬម៉ូឌឹម) និងទី៥ គឺធនធានមនុស្សដែលចេះប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងឧបករណ៍អេឡិចត្រូនិច។
បើតាមលោកការរធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិចនេះ ជា System មួយដែលជាក់លាក់មិនមែនជាអនឡាញ ហើយក៏មិនមានការបោកប្រាក់គ្នា ដូចការងារអនឡាញនោះដែរ ព្រោះថាការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច អ្នកធ្វើត្រូវបានកំណត់ទីតាំងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ហើយថា របៀបរបបធ្វើការងារពាណិជ្ជកម្មតាមអេឡិចត្រូនិចនេះ វាមិនមែនបំពេញឲ្យលើអនឡាញតែមួយមុខនោះទេ គឺគ្រប់វិស័យដែលពាក់ពន្ធ័ទាំងអស់ បានន័យថា ប្រពន្ធ័ទូទាត់ គឺដូចគ្នាដដែលទាំងអនឡាញ និងអហ្វឡាញ ប៉ុន្តែគ្រាន់តែប្តូរពីលើដីទៅលើមេឃតែប៉ុណ្ណោះ។
គួរឲ្យដឹងថា នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឺះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram