កណ្ដាលថ្ងៃត្រង់ចេញឆក់បានលុយមិនចេះតិច តែអនិច្ចារគ្មានជីវិតចាយលុយទៅវិញ…


រាធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបឋមពីទីភ្នាក់ងារសារព័ត៌មានរបស់ក្រុមការងារយើងបានឲ្យដឹងថា មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែត្រូវម្ចាស់តាមទាន់ដេញបុក បណ្តាលអោយឲ្យជ្រុលចង្កូតទៅបុកឡានមួយគ្រឿង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រឺឯម្នាក់ទៀត រត់គេចគេចខ្លួនបាត់។

ដែលស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។ជាមួយគ្នានេះដែរ ចោរដែលចេញឆក់នោះមានគ្នា២នាក់ ដែលម្នាក់ជាឌុប និងម្នាក់ទៀតជាអ្នកធ្វើសកម្មភាព តែអ្វីដែលគួរឲ្យប្លែកនោះគឺ អ្នកដែលបានធ្វើការឆក់នោះបានពាក់សក់ តែងកាយធ្វើជាមនុស្សស្រីទៅវិញ ហើយរូបគេផ្ទាល់គឺបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីបានជិះគេចពីម្ចាស់កាបូប ហើយជ្រុលចង្កូតទៅបុកជាមួយឡានពេញមួយទំហឹង។យ៉ាងណាមិញក្រុមការងារពួកយើង នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ប្រសិនបើមានអ្វីប្លែក ប្រែប្រួលបន្តទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram