ជនសង្ស័យចំនួន១៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីគ្រឿងញៀន….


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយតាមបណ្តាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ០៥ករណីផ្សេងគ្នា ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ការបង្ក្រាបគ្រឿងញៀនទាំង៤ករណីរួមមាន ៖
ករណីទី១ ៖ នៅវេលាម៉ោង ៩៖00នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងស្ថិតនៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅមុខផ្សារអង្គ ភូមិអង្គ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ ឃុន ជីន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីទី២ ៖ ក្រោយការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុន ជីន យកមកសួរនាំរួច ទើបនៅវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃដដែល តាមការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើនេះ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌកំបូល អាវុធហត្ថខណ្ឌទួលគោក និង អាវុធហត្ថខណ្ឌដូនពេញ ដឹកនាំបង្រ្កាបដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព បានបន្តធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់បន្ថែមទៀត នៅចំណុចផ្ទះលេខ៩១និង៩២ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៥នាក់ ៖ ១.ឈ្មោះ ប៉ែន សុផានីន ភេទប្រុស អាយុ២៤ឆ្នាំ,២.ឈ្មោះទឹម ថាវ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ, ៣.ឈ្មោះ ផាន់ ម៉េន ភេទប្រុស អាយុ២០ឆ្នាំ, ៤.ឈ្មោះ មុត រស្មី ភេទប្រុស អាយុ៣០ឆ្នាំ, ៥.ឈ្មោះ ពួន លិក្ខណា ភេទស្រី អាយុ២៤ឆ្នាំ។

ករណីទី៣ ៖ នៅវេលាម៉ោង១៨:៤០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងល្បាតអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ផ្លូវជាតិ៦A ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៤នាក់ ៖ ១.ឈ្មោះហ៊ី តី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិព្រែកឈៀង ឃុំ ឫស្សីសាញ់ ស្រុកព្រែកឈៀង ខេត្តព្រៃវែង, ២.ឈ្មោះ ប្រន ព្រួន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិគោកតាចាន់ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប, ៣. ឈ្មោះ អូន ផាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្លែង ឃុំជីបា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ៤. ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ៣៨ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅ ភូមិ០២ ស្រុកកងមាស ខេត្តកំពង់ចាម ។

ករណីទី៤ ៖ នៅវេលាម៉ោង14:30នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការពួនស្ទាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លុវជាតិលេខ៥ ទល់មុខឃ្លាំងសាំងសូគីមិច ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០២នាក់ ៖ ទី១ ឈ្មោះ ខៀវ វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទទាំងកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២ ឈ្មោះ រិទ្ធ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកំពង់ធំ ឃុំគីរីវន្ត ស្រុកសន្ទុក ខេត្តកំពង់ធំ។

ករណីទី៥ ៖ នៅវេលាម៉ោង០២៖៥០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ កំលាំងល្បាតរបស់ អាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចស្ថានីយ៍បូមទឹកផ្លូវលេខ២៧១សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនសង្ស័យមានឈ្មោះ ដៀប វាសនា ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជូលគ្មានលេខ ផ្លូវលំ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ។

ចាប់យកវត្ថុតាងសរុបរួមមាន ៖
-ក្រាមពណ៌សថ្លា ចំនួន ២០កញ្ចប់ (ធំ១កញ្ចប់)
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យទាំង១៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram