ពលរដ្ឋមួយគ្រួសារ ស្ម័គ្រចិត្តរុះរើលំនៅដ្ឋានចេញពីដីវត្ត ក្រោយទទួលយកការដោះស្រាយ ពីអាជ្ញាធរស្រុកជាំក្សាន្ត

(ព្រះវិហារ)៖ ប្រជាពលរដ្ឋមួយគ្រួសារ បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋានចេញពីដីវត្ត ក្រោយព្រមទទួលយកដំណោះស្រាយពីអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយអនុវត្តន៍តាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។


លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយអនុវត្តន៍តាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងមានការណែនាំពីលោកអភិបាលខេត្តព្រះវិហារ ក្រុមការងាររដ្ឋបាលស្រុក រួមជាមួយក្រុមការងាររដ្ឋបាលឃុំ ព្រមទាំងក្រុមការងារចុះជួយស្រុក បានចូលរួមសហការ ដោះស្រាយផលប៉ះពាល់ដីវត្ត ដែលមានកម្មសិទ្ធពេញលេញ វិវាទជាមួយប្រជាពលរដ្ឋមួយគ្រួសារដែលគាត់បានសង់លំនៅដ្ឋាន និងរស់នៅរហូតមកដល់សព្វថ្ងៃនេះ។
លោកអភិបាលស្រុកបានថ្លែងឱ្យដឹងទៀតថា បន្ទាប់ពីបានស្តាប់តាមការណែនាំរបស់អាជ្ញាធរស្តីពីដំណោះស្រាយដោយអនុវត្តន៍តាមគោលនយោបាយឈ្នះឈ្នះ គ្រួសារប្រជាពលរដ្ឋឈ្មោះ លី សេងហុង បានព្រមរុះរើផ្ទះចេញប្រគល់ដីជូនទៅវត្តវិញ ដើម្បីឱ្យចៅអធិកាវត្ត ព្រះសង្ឈ អាចារ្យ យាយជី គណៈកម្មាការវត្តមរតកតេជោបុរីស្វារៈ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីប្រារព្ធកម្មពិធីបុណ្យសម្ពោធដាក់ឲ្យប្រើប្រាស់ កាត់រឹស សីម៉ា កាន់អង្គនាពេលខាងមុខនេះ។
ជាមួយគ្នានេះដែរ ក្រុមការងារបានប្រគល់ថវិកា ចំនួន ២.៣០០.០០០រៀល សង្ក័សី ៥០ សន្លឹក អង្ករ ៥បេ និងបានផ្តល់ដី (៤០ម៉ែត្រ គុណ ៥០ម៉ែត្រ) ជាការលើកទឹកចិត្ត ដើម្បីឱ្យគាត់មានដីសម្រាប់សង់ផ្ទះរស់នៅដោយស្របច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram