បង្រ្កាបបានជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីកាច់ ក ម៉ូតូ???

ក្រុងប៉ោយប៉ែត÷ ហេតុការបង្ករអោយភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨,០០នាទី ក្រោយមានបង្រ្កាបពីនគរបាលការពារព្រំដែនគោកលេខ៩១១ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍ព្រៃគប់ ចុះបង្រ្កាបបានជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីកាច់ ក ម៉ូតូ ។ ហេតុការនេះកើតឡើងឋិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសម្តីពីបុរសម្នាក់ឈ្មោះ ដា សុខណា (ហៅ វែង) អាយុ២៧ ឆ្នាំមុខរបរជួលម៉ូតូ ដែលអះអាងថា ជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅវេលាម៉ោងម៉ោង៤:៥៣នាទីជាងយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ម៉ូតូរបស់គាត់ត្រូវបានជនសង្ស័យ០៣នាក់ខាងលើ ធ្វើសកម្មភាពកាច់ក៏ម៉ូតូក្នុងផ្ទះជួលមួយកន្លែង ខាងក្រោយនាគទិព្វ១ លុះព្រឹកបានឆែករកឃើញតាមរយ:ប្រព័ន្ធ GPS ថា នៅចំនុចភូមិព្រៃគប់។

ម៉ូតូដែលជនសង្ស័យបានធ្វើសកម្មភាព កាច់ក នោះ មានម៉ាកសូមើ ZOOMER ពណ៌ក្រហម -ស ឆ្នាំ២០១៨ ។
ជនសង្ស័យ៖
០១,ឈ្មោះ សឹង ចំណាន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ៖
០២,ឈ្មោះ នួន សុផៃ ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ៖
០៣,ឈ្មោះ ហេង សីណាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១

សូមបញ្ជាក់ថា ក្រោយកើតហេតុគេសង្កេតឃើញថា ក៏មានកងកម្លាំងនគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះមកដល់ផងដែរ។ ក្រោយមកនគរបាលការពារព្រំដែនគោកលេខ៩១១ បាននាំខ្លួនជនសង្ស័យទាំងបីនាក់ទៅកាន់ទីបញ្ជាការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និង កសាងសំណុំរឿងបញ្ជួនតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram