ឯកឧត្តមសោមពិសិទ្ធអភិបាលនៃគណះអភិបាលខេត្តកែបអញ្ចើញចុះទស្សនះកិច្ចកសិដ្ឋាន𝐬𝐯 𝐫𝐚𝐧𝐜𝐡

 ( ខេត្តកែប ) នៅល្ងាចថ្ងៃទី 30 ខែ មេសា ឆ្នាំ 2022 ឯកឧត្តម សោមពិសិទ្ធ អភិបាលនៃគណះអភិបាល ខេត្តកែប បានដឹកនាំមន្ត្រីក្រោមឱវ៉ាទចុះមកទស្សនះកិច្ច កសិដ្ឋានចិញ្ចឹមគោនិងសេះនៅកសិដ្ឋាន 𝐬𝐯 𝐫𝐚𝐧𝐜𝐡 ដែលមានទីតាំង ស្ថិតនៅភូមិ ចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងដំណើរទស្សនះកិច្ចនេះ ឯកឧត្តមបានកោតសរសើរចំពោះ លោក សុខ សាវ៉ាត ដែលជាម្ចាស់កសិដ្ឋាន 𝐬𝐯 𝐫𝐚𝐧𝐜𝐡 ដែលមានគំនិតក្នុងការបង្កើតកសិដ្ឋាន នេះឡើងនិងបានចូលរួមមួយចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អោយមកលេងកំសាន្តក្នុង ខេត្តកែប នេះកាន់តែច្រើនបន្ថែមទៀត។ នៅថ្ងៃខាងមុខមិនតែប៉ុណ្ណោះ ឯកឧត្តមបានលើកទឹកចិត្តអោយម្ចាស់កសិដ្ធាន 𝐬𝐯 𝐫𝐚𝐧𝐜𝐡 បន្តយកចិត្តទុកដាក់និងចិញ្ចឹមគោនិងយកពូជគោល្អៗ យកមកអោយបានច្រើនបន្ថែមទៀតព្រោះការចិញ្ចឹមគោល្អៗក៏អាចទាក់ទាញភ្ងៀវទេសចរណ៌ជាតិ និងអន្តរជាតិអោយមកលេងកំសាន្តខេត្តកែបកាន់តែច្រើនផងដែរ។

ចំណែក លោកសុខ សាវ៉ាត ម្ចាស់កសិដ្ឋាន 𝐬𝐯 𝐫𝐚𝐧𝐜𝐡 បានលើកឡើងថានៅថ្ងៃខាងមុខនៅក្នុងកសិដ្ឋាន របស់លោកពេលដែលរៀបចំរួចរាល់ជាស្ថាពរលោកនិងបើកដំណើរការ និងលក់សំបុត្រអោយភ្ងៀវជាតិ និងអន្តរជាតិមកលេងកំសាន្តនៅកសិដ្ឋានរបស់លោកតាមតំរូវការ។ លោក សុខ សាវ៉ាត បានបន្តទៀតថានៅថ្ងៃខាងមុខ កសិដ្ឋាន របស់លោកអាចនិងយកសេះនិងគោ នៅក្នុងកសិដ្ឋាន 𝐬𝐯 𝐫𝐚𝐧𝐜𝐡 យកទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងទៀតផង ព្រោះបច្ចុប្បន្ននៅក្នុងកសិដ្ឋាន របស់លោកមានទាំងអ្នកបច្ចេសទេស ក្នុងការមើលថែគោ និងមានបង្កាត់ពូជគោល្អៗ ហើយប្រជាពលរដ្ធដែលចង់បានពូជគោរល្អៗក៏អាចយកមកបង្កាត់ពូជគោនៅកសិដ្ឋាន របស់លោកបានដែរ កសិដ្ឋាន របស់លោកមានទីតាំងស្ថិតនៅ ភូមចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram