៧ចំណុចដែលអ្នកគួរទិញ Toyota Prius យកមកជិះ
បច្ចុប្បន្នរថយន្តម៉ាក Toyota Prius កំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យានយន្ត ព្រោះវាបានផ្ដល់ផលចំណេញយ៉ាងច្រើនដល់ពួកគេ។ អញ្ចឹងតើមូលហេតុអ្វីបានជាមានមនុស្សជាច្រើននិយមទិញរថយន្តម៉ាក Toyota Prius យកមកប្រើដូច្នេះ?

១. សន្សំសំចៃសាំង

Toyota Prius ជារថយន្តប្រភេទ Hybrid (ឡានកូនកាត់-ប្រើសាំងក៏បាន និងប្រើអគ្គិសនីក៏បាន)។ បើនិយាយពីការសន្សំសំចៃសាំងវិញ Prius ជាម៉ាករថយន្តដែលត្រូវបានគេជ្រើសរើសមុនគេ ដោយសារវាស៊ីសាំងតិច ត្រឹមតែជាង ៦លីត្រប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០គ.ម (បើកបរលើផ្លូវធម្មតា) និងជាង ៥លីត្រចំពោះការបើកបរលើផ្លូវ Highway ។ ដោយឡែកចំពោះរថយន្តដទៃស៊ីសាំងរហូតដល់ទៅជាង ៧លីត្រឬលើសក្នុងចម្ងាយផ្លូវ ១០០គ.មដូចគ្នា។
២. ផ្ទៃខាងក្នុងរថយន្តធំទូលាយ

ដោយសារផ្ទៃខាងក្នុងរថយន្ត Toyota Prius ធំទូលាយល្មមនឹងការធ្វើដំណើរជាលក្ខណៈគ្រួសារ ទើបវាជាទីពេញនិយមបំផុតសម្រាប់អ្នកមានជីវភាពមធ្យម។ ចំពោះកៅអីខាងក្រោយរបស់វា អាចដាក់មនុស្សធំបានដល់ទៅ ៣នាក់ដោយមិនចង្អៀត។ ចំណែកឯគូថរថយន្តវិញមានចន្លោះទំនេរធំទូលាយ ដែលអាចដាក់ឥវ៉ាន់បានយ៉ាងច្រើន។
៣. ងាយស្រួលចត

Toyota Prius អាចបើកវិលជុំជារង្វង់មូលក្នុងទំហំតូចត្រឹមតែ ១០,៤២ម៉ែត្រប៉ុណ្ណោះ ខណៈម៉ូដែលផ្សេងដូចជា Toyota Corolla បើកជាសណ្ឋានដូចគ្នា បានក្នុងទំហំ ១០,៨៥ម៉ែត្រ។ មួយវិញទៀត Toyota Prius ក៏ងាយស្រួលក្នុងការកាច់ចង្កូតហើយក៏អាចចតនៅទីកន្លែងតូចចង្អៀតបានដោយងាយផងដែរ។
៤. ប្រើបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយការបំពុលដល់បរិស្ថាន
Toyota Prius ប្រើបច្ចេកវិទ្យា Advanced Technology Partial Zero-Emissions Vehicle (AT-PZEV) ដែលមិនបង្កឲ្យមានឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas) បំពុលដល់បរិយាកាសឡើយ។

៥. ប្រើបច្ចេកវិទ្យាហ្រ្វាំងដែលអាចបម្លែងនិងផ្ទុកថាមពល
Prius បំពាក់ដោយបច្ចេកវិទ្យា Regenerative Brake ដែលអាចបម្លែងថាមពលឌីណាមិច (ជាថាមពលដែលកើតឡើងពេលអ្នកជាន់ហ្រ្វាំងខណៈដែលរថយន្តរត់ក្នុងល្បឿនលឿន) ឲ្យទៅជាថាមពលអគ្គិសនីសម្រាប់ទុកប្រើប្រាស់នៅពេលក្រោយ

៧. ធន់ ប្រើបានយូរ និងមានតម្លៃសមរម្យទោះបីជាខាងក្នុងរថយន្ត Prius បំពាក់ដោយបរិក្ខារមិនសូវទំនើបក៏ពិតមែន តែបើនិយាយពីភាពធន់របស់វា នរណាៗក៏សរសើរមិនដាច់ពីមាត់ដែរ។ ម៉ាស៊ីន Toyota Prius នៅតែអាចដំណើរការបានល្អដដែលទោះបីប្រើរយៈពេល ១០ឆ្នាំហើយក្ដី រីឯតម្លៃទៀតសោតក៏សមរម្យអាចតម្រូវតាមជីវភាពរបស់អ្នកប្រើប្រាស់ (តម្លៃខ្ទង់ជាង ១ម៉ឺនឬ២ម៉ឺនដុល្លារ)៕