អ្នកគួរស្វែងយល់ អាការៈនៃជំងឺលើសឈាម
លើសសម្ពាធឈាមជាគឺជំងឹដែលមិនសូវធ្វើឲ្យយើងឈឺចាប់ ប៉ុន្តែវាអាចផ្តាច់ជីវិតយើងបានយ៉ាងស្រួល ។ មធ្យោបាយតែមួយគត់ ដើម្បីដឹងថាតើ សម្ពាធឈាមរបស់អ្នក គឺខ្ពស់នោះ គឺតាមរយៈការពិនិត្យជាទៀងទាត់។
ប្រសិនបើសម្ពាធឈាមរបស់អ្នក គឺពិតជាខ្ពស់នោះ វាអាចមានរោគសញ្ញាមួយចំនួនរួមមាន ៖
– ឈឺក្បាលខ្លាំង
– ព្រិលភ្នែក
– ឈាមនៅក្នុងទឹកនោម
– ឈឺទ្រូង
– អស់កម្លាំង
– ពិបាកដកដង្ហើម
– បេះដូងលោតមិនប្រក្រតី
– ណែនទ្រូង តឹងក ឬហ៊ឹងត្រចៀក។

បើអ្នកមានរោគសញ្ញាខាងលើនេះ សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យភ្លាមៗ។ អ្នកអាចមានការឡើងសម្ពាធឈាម ដែលអាចធ្វើអោយអ្នកគាំងបេះដូង ឬមានជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ដែលមិនត្រូវបានព្យាបាល អាចនាំអោយមានជំងឺធ្ងន់ធ្ងរ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺតម្រងនោម និងបញ្ហាភ្នែក៕