អំណោយរបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ត្រូវជាកូនប្រុសបង្កើត អ្នកម៉ែ ហ៊ុន សុីណាត តាមរយះលោក សេក ស៊ីថា ប្រគល់ជូនសាលាខណ្ឌទួលគោក…

កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក សេក ស៊ីថា បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ព្រមទាំងបុត្រ មកជូនសាលាខណ្ឌទួលគោក។ អំណោយទាំងនោះរួមមាន៖ អង្ករ…ទឹកត្រី..ទឹកស៊ីអ៊ីវ…ទឹកសុទ្ធ… សរុបថវិកាប្រមាណ ៦ ,០០០,០០០៛ (ប្រាំមួយលានរៀល) ដើម្បីឧបត្ថម្ភដល់កងកំលាំងប្រដាប់អាវុធ និងគណៈបញ្ជាការខណ្ឌទួលគោក ដែលបានធ្វើការបំពេញកាត្វកិច្ច ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ដើម្បីរួមចំណែកការពារប្រជាពលរដ្ឋនៅក្នុងស្ថានភាព នៃការរីករាលដាលមេរោគកូវីត១៩។ តាមការបញ្ជាក់របស់លោក សេក ស៊ីថា អំណោយរបស់លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ព្រមទាំងបុត្រ គឺជាការរួមចំណែកលើកស្ទួយ និង លើកទឹកចិត្តដល់កងកំលាំងប្រដាបអាវុធ និងគណៈបញ្ជាការខណ្ឌទួលគោក។ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានថ្លែងអំណរគុណ ដល់ទឹកចិត្តមនុស្សធម៌របស់ លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន ព្រមទាំងបានជូនពរក្រុមគ្រួសាជួបតែសំណាងល្អ ជៀសផុតពីការឆ្លងនៃមេរោគកូវីត១៩នេះផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram