កម្លាំងអន្តរាគមន៍ពិសេសស្នងការដ្ឋានរាជធានីប្រើវិធានការក្តៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ដែលជាតំបន់ក្រហម…

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះអនុវត្តរឹតបន្តឹងប្រើវិធានការក្តៅចំពោះបុគ្គលណាដែលមិនស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងគ្រាជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា។


ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ក្រហម។


សមត្ថកិច្ចបានឱ្យដឹងថា៖ ដោយសារតែជំងឺកូវីដ-១៩កំពុងតែវាយលុកក្នុងប្រទេសកម្ពុជា ទើបរាជរដ្ឋាភិបាលបានដាក់វិធានការបិទខ្ទប់ក្នុងតំបន់មួយចំនួន ដោយមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចេញពីផ្ទះនោះទេបើមិនមានការចាំបាច់។


ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើវិធានការក្តៅឃាត់ខ្លួនជនដែលផ្គើននឹងការអនុវត្តនេះបាន
ជាច្រើននាក់ផងដែរ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram