លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរ័ត្ន កូនប្រុសបង្កើត នឹងកូនប្រសារ អ្នកម៉ែ ហ៊ុន សុីណាត បានឧបត្ថម្ភមីចំនួន…

លោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរ័ត្ន កូនប្រុសបង្កើត នឹងកូនប្រសារ អ្នកម៉ែ ហ៊ុន សុីណាត បានឧបត្ថម្ភមីចំនួន 16 កេស ស្មើនឹង 1152 កំប៉ុង ជូនដល់កងកំលាំង គណៈបញ្ជាការ ខណ្ឌជ្រោយចង្វារ !!!


នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ នឹងក្រុមការងារ អង្គភាព សារព័ត៌មាន TNB News Brand តំណាង លោក ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរ័ត្ន បានឧបត្ថម្ភ មីចំនួន 16 កេស ស្មើនឹង 1152 កំប៉ុង នាំយកអំណោយ ជូនដល់ ឯកឧត្តម ឃ្លាំង ហួត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នឹងជាអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីឧបត្ថម្ភដល់ បងៗកងកំលាំង គណៈបញ្ជាការ ខណ្ឌជ្រោយចង្វារ ដែលបានលះបង់ គ្រប់បែបយ៉ាង ក្នុងការ បិទខ្ទប់រាជធានីភ្នំពេញ ការពារប្រជាពលរដ្ឋ ចូលរួម ប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺកូវីដ ១៩ ។


ស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ សូមថ្លែងអំណរគុណ នឹងជូនពរលោក ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរត្ន័ នឹងកូនៗ ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសំណាងល្អ រកសុីមានបាន ជោគជយ័គ្រប់ការងារភារកិច្ច ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram