សមត្ថកិច្ច កាន់រំពាត់ក្នុងដៃ ដើម្បីវាយអ្នករឹងរូស និងចេញក្រៅផ្ទះនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ…

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច ចាត់វិធានការក្ដៅ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ចេញក្រៅផ្ទះ។
គេសង្កេតឃើញថា សមត្ថកិច្ច បានកាន់រំពាត់ក្នុងដៃម្នាក់មួយ ដើម្បីបង្ក្រាបអ្នកដែលរឹងរូស មិនអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់តំបន់មួយចំនួនជាតំបន់ក្រហម។ ចំពោះតំបន់ក្រហម មិនអាចចេញក្រៅផ្ទះបានជាដាច់ខាត លើកលែងមានបញ្ហាសុខភាពបន្ទាន់ ទៅផ្ដល់សំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត និងទៅចាក់វ៉ាក់សាំងដូសទី២ នៅក្នុងតំបន់ក្រហមជិតបំផុត។


ទីតាំងដែលត្រូវកំណត់ជា តំបន់ក្រហម នៅរាជធានីភ្នំពេញរួមមាន៖
ទី១. ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។
ទី២. ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទី៣. ភូមិ១៤ ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram