ថ្ងៃនេះ លោក សេក ស៊ីថា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ ប៉ុល មុន្នីរត្ន័ ព្រមទាំងក្រុមគ្រួសារបាននាំយកថវិការចំនួន ១០,០០០.០០០៛ (ដប់លានរៀលគត់) ជូនដល់រដ្ឋបាលខណ្ឌសែនសុខ…

ថ្ងៃនេះ លោក សេក ស៊ីថា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងលោកជំទាវ  ប៉ុល  មុន្នីរត្ន័ ព្រមទាំងក្រុមគ្រួសារបាននាំយកថវិការចំនួន ១០,០០០.០០០៛ (ដប់លានរៀលគត់) ជូនដល់រដ្ឋបាលខណ្ឌសែនសុខ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងដើម្បីផ្តត់ផ្គង់ចាត់ចែងទៅតាមតម្រូវការដូចជា៖ ទិញអាកុល ម៉ាស់ ម្ហូបអាហារ និងសម្ភារៈផ្សេងៗ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងមូលផងដែរ។ រដ្ឋបាលខណ្ឌសែនសុខ ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោរ នឹម ច័ន្ទតាណា និងឯកឧត្តម ហ៊ុន គឹមជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រួសារ ដែរបានបរិច្ចាគថវិការខាងលើនេះ សូមសមប្រកបពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោក សេក ស៊ីថា ក៏បាននាំយកថវិការមួយចំនួន ដែលបានឧត្ថម្ភដោយឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងឧត្តមសេនីយ៍ត្រី ហ៊ុន គឹមជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជូនដល់គ្រួសារដែលរងគ្រោះដែលបានសម្រាលកូននៅក្នុងបន្ទប់ទឹករំលងអធ្រាតដែលមានលំនៅដ្ឋាន តាមបណ្តោយផ្លូវ វ៉េងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រង់ចំណុចផ្ទះជួលជាន់ទី៣ ដោយមានប្តីជាជនពិការពីកំណើតមិនអាចជួយប្រពន្ធយកទៅមន្ទីរពេទ្យបាន។ ប្តីឈ្មោះ ហាន់ គង់ ប្រពន្ឋឈ្មោះ គង់ សោភា និងកូនទើបតែសម្រាលមានឈ្មោះ គង់ សំណាង។ ជាចុងក្រោយគ្រួសារដែលរងគ្រោះខាងលើនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និងឧត្តមសេនីយ៍ត្រី ហ៊ុន គឹមជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន មានសុខភាពល្អ និងអាយុវែង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram