ជនមិនស្គាល់មុខ ជិះកង់មកកាប់ជនជាតិបរទេសម្នាក់ ជាច្រើនកាំបិត…

ភ្នំពេញ÷ ជនជាតិបរទេសម្នាក់ រងរបួសធ្ងន់ឈាមស្រោចពេញខ្លួន បន្ទាប់ពីត្រូវជនមិនស្គាល់មុខ ជិះកង់មកកាប់ជាច្រើនកាំបិត នៅភ្នំពេញកាលពី យប់ថ្ងៃ ពុធ ទី៧ ខែ មេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៩ កែងនឹងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


នៅមុនពេលកើតហេតុគេឃើញ បុរសជនជាតិបរទេសម្នាក់បានដើរនៅលើដងផ្លូវ១៩សុខៗ ស្រាប់តែលេចមុខជនដៃដល់ម្នាក់ ជិះកង់មកក្បែររួចបានធ្វើសកម្មភាពទាញកាំបិតមកកាប់ទៅលើបុរសជនជាតិបរទេសជាច្រើនកាំបិត បណ្ដាលឲ្យដួលហូឈាមពេញខ្លួននៅលើថ្នល់រងរបួសធ្ងន់ រួចជនដៃដល់បានរត់គេចខ្លួនដោយសុវត្ថិភាព។ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុរួចក៏បានទំនាក់ទំនងទៅខាងរថយន្តសាម៉ុយដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram