គ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិន ២នាក់ បើករថយន្តបុកកង់បី …

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដោយជនជាតិចិន ២នាក់ បើករថយន្តបុកកង់បី ធ្វើដំណើរល្មើសបម្រាមគោលចរណ៍ដូចគ្នា បណ្ដាលឲ្យមាន មនុស្សរងរបួសធ្ងន់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៣កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។


រថយន្តម៉ាក BMW3251 ផលិតឆ្នាំ2006 ពណ៌សលាយទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD-2304 បើកបរដោយបុរសជនជាតិចិន ២នាក់។
ម៉ូតូកង់បី ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1R-7518 អ្នកបើករងរបួសធ្ងន់។


មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកង់បី ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចរថយន្តម៉ាកខាងលើ បើកយ៉ាងលឿនមកបុក កង់បីពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់តែម្ដង។ សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក និងឃាត់ខ្លួនជនជាតិចិនទាំង ២នាក់ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram