អ្នកកើតជំងឺកូវីដធ្លាប់ទៅធនាគារកាណាឌីយ៉ា សាខាចេនឡា នៅថ្ងៃទី០២ ខែមេសា, អ្នកធ្លាប់ទៅទីនោះ មានរោគសញ្ញាសូមទៅពិនិត្យសំណាក…

(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ធ្លាប់ទៅធនាគារកាណាឌីយ៉ា សាខាចេនឡា ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅ ធនាគារកាណាឌីយ៉ា សាខាចេនឡា ចាប់ពីម៉ោង១ថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។


ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram