ផ្ទុះ អាវុធ នៅធនាគារABA ក្បែរស្ពានអាកាសផ្សារដីហុយ…

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់នៅធនាគារABA ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបណ្តាលឲ្យមនុស្សម្នាក់ ស្លា ប់ ។


នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យបុរសម្នាក់ ស្លា ប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ សម្រាប់មូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្តែបើតាមប្រភពជាច្រើនបានអះអាងថា បុរសដែល ស្លា ប់ នោះ បានកាន់កាំបិតមួយដើរចូលទៅធនាគារក្នុងបំណងប្លន់ ហើយក៏ត្រូវសន្តិសុខយាមធនាគារនោះ បាញ់ប្រហារដើម្បីការពារធនាគារ បណ្ដាលឲ្យបុរសម្នាក់ ស្លា ប់ ។ ប៉ុន្តែទោះយ៉ាងណាសន្តិសុខយាមធនាគារដែលជាអ្នកបាញ់ប្រហារ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីសួរនាំផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram