បាក់ច្រាំងអូរបណ្តាលឲ្យសង្កត់ បុរសម្នាក់ ស្លា ប់ ពេលរកត្រី…

សៀមរាបៈ បំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពាន តូចប្រហែល ម៉ោង១:៣០នាទីរសៀល។ លុះដល់ម៉ោង៥:៣០នាទីល្ងាច កូនរបស់ខ្លួនបាន យកសំណាញ់ ទៅគ្របនៅនឹងច្រាំងអូរក្រោមគុម្ព ឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរពេលកំពុង តែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន តែម្តង។


ក្រោយពីដឹងថា កូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្មុងទឹក ហើយខ្លួនក៏បានរាយការណ៍ជូន
សមត្ថកិច្ច និង បានហៅអាអ៊ិច (អេស្កាវ៉ាទ័រ) មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក ទើបដឹងថាកូនរបស់ខ្លួនបាន ស្លា ប់ ទៅហើយ ។


នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ សាកសពមាន ឈ្មោះ ចក់ ចែម ភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់បានស្លាប់ ពេលទៅរកត្រី ហើយធ្វើឱ្យបាក់ច្រាំងអូរសង្កត់ ស្លា ប់ នៅស្រុកស្វាយលើ ខេត្តសៀមរាប ។


កម្លាំងជំនាញបច្ចេកទេសពិនិត្យឃើញថា សព មានស្លាកស្នាមដាច់រលាត់នៅលើភ្នែកនិង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ ។


ក្រោយការពិនិត្យយើងពុំឃើញមានអ្វីពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌឡើយហើយក៏បាន
ធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram