ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រាលដាលដល់ខេត្តរតនគិរីជាលើកដំបូង…

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ១ករណីជាលើកដំបូង ដែលពាក់ព័ន្ធនឹងសហគន៍ ២០កុម្ភៈ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។


ករណីនេះបានកើតឡើងលើឈ្មោះ ញឹក សុជា អាយុ៣១ឆ្នាំ នៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង។ បុគ្គលរូបនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន។


ពេលមកដល់ស្រុកតាវែងបុគ្គលរូបនេះបានដាក់ធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ ក្រុមគ្រូពេទ្យបានចុះយកសំណាកគាត់ដើម្បីវិភាគ ហើយលទ្ធផលគឺមានវិជ្ជមានកូវីដ១៩ និងប្រពន្ធអវិជ្ជមាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram