ក្រសួងស្ថាប័នខ្លះ យកបុគ្គលផ្សេង ក្រៅពីបុគ្គលិកមកចាក់វ៉ាក់សាំង…

ភ្នំពេញ៖ លោក ស្រី វេជ្ជបណ្ឌិតបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩) បានហាមមិនឲ្យក្រសួងស្ថាប័ននានាយកបុគ្គលយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិលដែលស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាម៉ីនោះទេមកចាក់វ៉ាក់សាំងកូវីដ១៩ឡើយ។
ការលើកឡើរបស់លោកស្រីនេះបានធ្វើឡើង បន្ទាប់ពីមានក្រសួងស្ថាប័នខ្លះបានចាក់វ៉ាក់សាំងលើសចំនួនមន្ត្រីរាជការដែលបានផ្ញើទៅគ.វ.ក១៩ ធ្វើឲ្យខ្វះវ៉ាក់សាំងសម្រាប់ចាក់នៅដូសទី២។


តារយៈសារជាសំលេងតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកនេះ លោកស្រីបានមានប្រសាសន៍ថា៖ «សូមជម្រាបឯកឧត្តមលោកជំទាវដែលជាក្រុមអនុគណៈកម្មការតាមក្រសួងស្ថាប័ននានា តាមការតាមដានរបស់ខ្ញុំក្រសួងមួយចំនួនបានអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍ និងគោលដៅដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ពិសេសសម្តេចនាយករដ្ឋមន្ត្រី។ ប៉ុន្តែក្រសួងមួយចំនួនទៀតមិនបានអនុវត្តទៅតាមគោលដៅនេះទេ។ អីចឹងខ្ញុំសូមជម្រាបជួនម្តងទៀតសូមឯកឧយត្តមអនុគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់កូវីដ១៩ក្នុងក្របខណ្ឌក្រសួង យកចិត្តទុកដាក់មែនទែនលើរឿងនេះហើយមិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេងក្រៅពីមន្ត្រីរាជការស៊ីវិលដែលស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាម៉ីនោះទេ»។
លោកស្រីបានបន្តថា៖ ក្រសួងនីមួយៗបានបញ្ជួនបញ្ជីឈ្មោះមកកាន់ គវកកូវីដ១៩ហើយគវក១៩ ផ្អែកលើបញ្ជីឈ្មោះដែលប្រធានស្ថានដែលផ្ញើរមកនេះ ដើម្បីបែងចែកវ៉ាក់សាំងទៅតាមចំនួនរួចរាល់ហើយ និងបានចែកអស់ហើយអត់មាននៅសល់ទេ។


លោកស្រីបានប្ថែមថា៖ «ប្រសិនបើក្រសួងនីមួយៗចេះតែយកបុគ្គលផ្សេង ដែលមិនមែនជាមន្ត្រីជាបុគ្គលលិករបស់ខ្លួន មកចាក់ធ្វើឲ្យចំនួនវ៉ាក់សាំងដែលយើងគ្រោងផ្តល់ឲ្យមន្ត្រីរាជការស៊ីវិល ក្រោមក្រសួងនីមួយៗមិនមានវ៉ាក់សាំងគ្រប់គ្រាន់ទេ ព្រោះនេះជារឿងធំមិនមែនជារឿងតូចតាចនោះទេ។ វ៉ាក់សាំងមានតែ១លាន៥សែនដូស ហើយគោលដៅដែលត្រូវចាក់មានតែ៧៤៥០០០នាក់ទេ ក្នុងនោះយើងដកទុកឲ្យកម្មករកម្មារិនី១០ម៉ឺននាក់ហើយសល់ប៉ុន្មានទៀត យើងផ្តល់ជួនក្រសួងស្ថាប័ននិងវិស័យឯកជនមួយចំនួនណែកផងដែរ»។
លោកស្រីបានបញ្ជាក់ថា៖ «តួលេខដែលខ្ញុំបានទទួលពីសម្តេចតេជោខ្ញុំអនុវត្តទៅតាមនឹង។ អីចឹងសូមឯកឧត្តលោកជំទាវមិនត្រូវថែមបុគ្គលិកណាផ្សេងទេចាប់ពីស្អែកទៅ សូមឲ្យក្រុមការងារចុះវ៉ាក់សាំងចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុតហើយផ្ទៀងផ្ទាត់ទៅតាមបញ្ជីដែលមានស្រាប់ ហើយអ្នកដែលមិនមានឈ្មោះនៅក្នុងបញ្ជីមិនអនុញ្ញាតឲ្យចាក់ទេ។ ហើយប្រធានអនុគណៈកម្មការតាមក្រសួងស្ថានប័ននីមួយៗ ត្រូវតែធានាថាបុគ្គលមន្ត្រីដល់វេនចាក់ ពួកគាត់មិនអនុញ្ញាតឲ្យយកបុគ្គលណាផ្សេង យមកចាក់ទេក្រៅពីន្ត្រីរបស់ខ្លួនប៉ុណ្ណោះ»។


ទន្ទឹមនឹងនេះ លោកស្រីបានណែនាំឲ្យលោក ស្រួយ អាប់ឌុលឡា ដែលជាប្រធានលេខការធិការដ្ឋានគវក១៩ចាត់ចែងធ្វើការងារនេះជាបន្ទាន់ នៅពេលដែលនៅមិនទាន់មានហានិភ័យខ្ពស់នៃការលើសវ៉ាក់សាំង ដែលមិនមានវ៉ាក់សាំងចាក់ជួនអ្នកលើកទី២។
ជាមួយគ្នានេះដែរ ក្រសួងនីមួយៗត្រូវរាយការណ៍ ប្រសិនបើចំនួនដែលចាក់ដល់កំណត់ដែលក្រសួងស្ថានប័ននីមួយៗបានធ្វើបញ្ជីឈ្មោះបញ្ជួនទៅក្រសួងមុខងារសាធារណៈ។
លោកស្រីបានឲ្យដឹងទៀតថា៖ «ប្រសិនបើប្រធានស្ថាប័នមិនអនុវត្តតាមទេ សូមឲ្យអនុប្រធានគណៈកម្មការក្រសួងស្ថាប័ននីមួយៗត្រូវទទួលខុសត្រូវចំពោះមុខ ព្រោះមិនចេះតែយកអ្នកនេះអ្នកនោះមកចាក់ទេ។ ក្រសួងស្ថាប័នណាដែលចាក់គ្រប់ចំនួនហើយ ត្រូវបញ្ឈប់ការចាក់បើសិនណាមានបុគ្គលិកមន្ត្រីរាជការក្រសួងនោះនៅសល់មិនទាន់បានចាក់ជាការទទួលខុសត្រូវរបស់ក្រសួងនោះ ហើយត្រូវប្រឈមមុខចំពោះសម្តេចតេជោនាយលរដ្ឋមន្ត្រី»។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានឲ្យដឹងថាគណៈកម្មការបានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១តទៅក្នុងក្របខណ្ឌទូទាំងប្រទេសទៅលើក្រុមគោលដៅចំនួន៨ក្រុមដែលមានមនុស្សប្រមាណជាង៧៤ម៉ឺននាក់សម្រាប់ដូសទី១៕

សួងនោះ ហើយត្រូវប្រឈមមុខចំពោះសម្តេចតេជោនាយលរដ្ឋមន្ត្រី»។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានឲ្យដឹងថាគណៈកម្មការបានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១តទៅក្នុងក្របខណ្ឌទូទាំងប្រទេសទៅលើក្រុមគោលដៅចំនួន៨ក្រុមដែលមានមនុស្សប្រមាណជាង៧៤ម៉ឺននាក់សម្រាប់ដូសទី១៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram