ម៉ាកទូរសព្ទថ្មីមួយ អាចដណ្តើមបានចំណែកទីផ្សារយ៉ាងលេចធ្លោចុងឆ្នាំ ២០១៩

ទីផ្សារស្វាតហ្វូនជុំវិញពិភពលោកនៅឆ្នាំ ២០១៩ នេះគឺពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ក្នុងនោះដែរម៉ាកទូរសព្ទធំៗដូចជា Oppo និង Samsung បានព្យាយាមបញ្ចេញសាច់ដុំរៀងៗខ្លួន ដើម្បីផលិតចេញនូវទូរសព្ទដ៏ទាន់សម័យ សំរាប់ជាអាវុធដណ្តើមយកទំហំទីផ្សារ។ក្នុងចំណោមការប្រកួតប្រជែងនេះ ឃើញថាម៉ាកទូរសព្ទទំនើប ថ្មីៗក៏បានកំពុងបោះជំហានដ៏ក្លាំងក្លា និងជាមុខសញ្ញាប្រកួតប្រជែងដែលមិនអាចមើលរំលងបាន។

ប្រសិនបើយើងទៅមើលស្ថិតិរបស់ Counterpoint បង្ហាញពីការលក់ចេញទូរសព្ទស្មាតហ្វូននៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៩ បង្ហាញឲ្យុឃើញពីព្រួញសញ្ញាធ្លាក់ចុះជារួមសំរាប់ទីផ្សារទូរសព្ទទាំងមូល ប៉ុន្តែមានម៉ាកទូរសព្ទថ្មីមួយស្រាប់តែមានសញ្ញានៃការលក់ ងើបឡើងចុះពីម៉ាកដទៃ នោះគឺ ទូរសព្ទម៉ាក realme ដោយបានធ្វើការលក់ចេ៨ញទូរសព្ទច្រើនជាង ១០ លានគ្រឿងក្នុងត្រីមាសទី ៣ ដែលការកើនឡើងនេះស្មើនិង ៨០% ធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទុះកើនឡើងនេះគឺស្ថិតនៅក្នុងលំដាប់កំពូល បើប្រៀបធៀបទៅនិងម៉ាកទូរសព្ទដទៃ ហើយនេះគឺជារឿងមួយដ៌អស្ចារ្យមែនទែន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram