អតីតកូនប្រសា លួចដុតផ្ទះឪពុកក្មេក…

ផ្ទះមួយខ្នងរួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនបើសរុបជាទឹកប្រាក់ប្រមាណជាង៥០ ០០០ដុល្លារ ត្រូវបានអគ្គីភ័យឆេះបំផ្លាញទាំងស្រុង ដោយសារតែស្នាដៃអតីតកូនប្រសាលបចូលដុតកាលពីពាក់កណ្តាលអាធ្រាត្រ។


យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោង០០ និង០៥នាទី ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចអង្គាំផ្អែម ស្ថិតក្នុងក្រុមទី៩ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


របាយការណ៍បានបន្តថា ការធ្វើឲ្យខូចខាតដោយចេតនា និងមានស្ថានទម្ងន់ទោសនេះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ឃឹម ខា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអតីតកូនប្រសាររបស់ម្ចាស់ផ្ទះ ដោយបានធ្វើសកម្មភាពដុតផ្ទះជនរងគ្រោះឈ្មោះ អឿន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង ។
សម្ភារៈខូចខាតរួមមាន ៖ ១.ផ្ទះទំហំ១២ម៉ែត្រ គុណ១៣ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី ២.រថយន្ត ម៉ាកកាមរីចំនួន១គ្រឿង ៣.រ៉ឺមកកង់បី១គ្រឿង ៤.ម៉ាស៊ីកិនស្រូវ១គ្រឿង ៥.សម្ភារៈចៅមហាមួយឈុត ៦.លុយចំនួន១០លានរៀល និង៧. មាសមួយចំនួន ។ សរុបការខូចខាតរួមប្រមាណជាង ៥០ ០០០ ដុល្លារ ។


បច្ចុប្បន្នក្រោយពេលកើតហេតុ ជនបង្កដែលជាអតីតកូនប្រសាត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនបានហើយ ដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram