លម្អិតបឋម៖ ឆេះរោងចក្រផលិតកាបូប កាតាប និង អាវពោងសុវត្ថិភាព ប្រើរថយន្តពន្លត់អស់៤៥គ្រឿង មិនទាន់រលត់នៅឡើយ គិតត្រឹមម៉ោង៦និង១៥នាទីយប់នេះ

ភ្នំពេញ៖ ព័ត៌មានលម្អិតជាបឋម ជុំវិញករណីអគ្គិភ័យដែលឆាបឆេះរោងចក្រមួយកន្លែង ដែលមានលក្ខណៈទ្រង់ទ្រាយធំ ប្រើពេលជាច្រើនម៉ោងមិនទាន់រលត់នៅឡើយ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរោងចក្រឈ្មោះ « អេស ឃ្វេ ភើហ្វមែនស៍ ផលិតកាបូប កាតាប និង អាវពោងសុវត្ថិភាព » ដែលមានទីតាំងក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងរោងចក្រដែលអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ WU MEI ភេទស្រី អាយុ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរអ្នកគ្រប់គ្រងរោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តសរុបចំនួន ៤៥គ្រឿង

១/ អាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥គ្រឿង

២/ ស្នងការរាជធានីភ្នំពេញចំនួន ២០គ្រឿង

៣/ អគ្គស្នងការចំនួន ០៣គ្រឿង

៤/ បញ្ជាការដ្ឋានអង្គរក្សចំនួន ០៤គ្រឿង

៥/ ក្រុងជ្រោយចង្វាចំនួន ០៧គ្រឿង

៦/ ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង

៧/ បុរីក្តីសង្ឃឹមថ្មីចំនួន ០២គ្រឿង

៨/ សួនឧស្សាហកម្មចំនួន ០១គ្រឿង

មិនតែប៉ុណ្ណោះ គឺបានបណ្តាលឲ្យរងគ្រោះមនុស្សម្នាក់ ឈ្មោះ សយ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រអេសឃ្វេ មានទីលំនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឍ )។

សូមបញ្ជាក់ថានេះគ្រាន់តែជារបាយការណ៍បឋម ខណៈដែលអគ្គិភ័យនៅចំណុចកើតហេតុ មិនទាន់រលត់នៅឡើយទេ គិតត្រឹមម៉ោង៦និង១៣នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ៕ 

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram