ប្រទះឃើញសាកសពនារីម្នាក់. ស្លា .ប់. ទាំងអាក្រាតកាយ…

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីម្នាក់ ដេក .ស្លា .ប់ .ក្នុងដីឡូត៍មួយកន្លែងទាំងអាក្រាតកាយ និងមានសភាពហើមស្អុយបង្កឱ្យមានការភ្ញាក់ផ្អើល។ ករណីនេះ ប្រជាពលរដ្ឋបានប្រទះឃើញនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងដីឡូត៍មួយកន្លែងដែល ម្ចាស់បានចាក់ទ្វាររបងទុកចោល ស្ថិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ រួមនឹងកម្លាំងជំនាញកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការហ៊ុព័ទ្ធនៅជុំវិញកន្លែងកើត និងធ្វើការពិនិត្យសាកសព។ ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញមិនបានបញ្ជាក់អំពីមូលហេតុដែលនារីនោះបាន .ស្លា .ប់ .នោះទេ។ ក្រោយមកសមត្ថកិច្ច រួសរាន់ដឹកសពចេញពីកន្លែងកើតហេតុយកទៅតម្កល់ទុកនៅវត្តសំបួរមាស ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។


ចំពោះករណីនេះ បើតាមការបញ្ជាក់ពី លោក ហ៊ីង សាម៉ន ដែលជាមេភូមិទ្រា៤ បានឱ្យដឹងថា ជាសាកសពមនុស្សស្រីវ័យប្រហែល ២៨ឆ្នាំ។ សាកសព មានសភាពហើមស្អុយ និងអាក្រាតកាយ សង្ស័យជាករណីរំលោភ. ស .ម្លា .ប់. ហើយដឹកសាកសពយកទៅទម្លាក់ចោលនៅក្នុងដីឡូត៍នោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram