អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធ គ្រប់គ្រងវិបត្តិ…

បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការហ្វឹកហាត់ ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិ នៅមុនសមយុទ្ធយោធាដែលគ្រោងទុក ប៉ុន្តែសមយុទ្ធចម្បងអាចនឹងត្រូវពន្យាពេល ដោយសារតែការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា។


កាសែត News 1 បានរាយការណ៍ថា ការហ្វឹកហាត់ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិនោះ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ដើម្បីសមធ្វើការឆ្លើយតបរួមគ្នាមួយ ចំពោះស្ថានភាពអាសន្ននានា ដែលរួមមានទាំងការ វាយប្រហារភេរវកម្មជាដើម។


គួរបញ្ជាក់ថា កាលពីឆ្នាំមិញ នៅក្នុងអំឡុងការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ដំបូង ភាគីទាំងពីបានលុបចោលសមយុទ្ធខែមីនា។ គម្រោងកំពុងតែដំណើរការជាមួយ ការបន្តធ្វើសមយុទ្ធទាំងនោះឡើងវិញ ដែលមានផ្នែកជាច្រើន ត្រូវបានផ្អាក កាត់បន្ថយ ឬក៏ពន្យាពេល ស្របពេលស្ថិតក្នុងដំណាក់កាល ពាក់ព័ន្ធជាមួយកូរ៉េខាងជើង។មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍នៅសន្និសីទកាសែតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការហ្វឹកហាត់នឹងត្រូវបានធ្វើឡើង ដើម្បីរក្សាកម្រិតខ្ពស់នៃការត្រៀមលក្ខណៈជាស្រេច ស្របពេលមានសញ្ញាអភិវឌ្ឍន៍ អាវុធកូរ៉េខាងជើង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram