ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរជើងដំបូងដែល មានក្រុមអាកាសយានិកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ទាំងអស់…

បុគ្គលិកទាំងអស់ដែលបម្រើការសម្រាប់ជើងហោះហើរលេខ EK 215 ចាប់តាំងពីបុគ្គលិកលក់សំបុត្ររហូតដល់ក្រុមសន្តិសុខ ក្រុមបច្ចេកទេស អ្នកបម្រើការលើយន្តហោះនិងអាកាសយានិកបានចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ រួចរាល់ទាំងដូសទីមួយនិងទីពីរ។
នេះជារឿងដ៏ប្រសើរបំផុតដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ នេះជាជំហានដំបូង ដែលបុគ្គលិក អាកាសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់ ។ នៅពេលខាងមុខ យន្តហោះដឹកអ្នកដំណើរ នឹងអនុញ្ញាតឲ្យតែអ្នកដំណើរណាដែលបានចាក់វ៉ាក់សាំងទាំងពីរលើករួចរាល់។


កាលពីថ្ងៃទី២១ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អារ៉ាប់រួម (EAE) បានបង្កើតជើងហោះហើរគំរូមួយ គឺបុគ្គលិក គ្រប់ផ្នែករហូតដល់អាកាសយានិកគឺបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ ទាំងពីរលើករួចរាល់។ ជើងហោះហើរពិសេសនោះ គឺចេញពីទីក្រុងឌូបៃ អារ៉ាប់រួម ទៅកាន់ទីក្រុង Los Angeles អាមេរិក។


សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដំណើរការចាក់វ៉ាក់សាំងជូនបុគ្គលិករបស់ខ្លួន តាំងពីដើមឆ្នាំ២០២១មក។ មកទល់ពេលនេះ បុគ្គលិករបស់ក្រុមហ៊ុនដល់ទៅ២៦ពាន់នាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស្មើនិង ៤៤% នៃចំនួនបុគ្គលិករបស់ក្រុមហ៊ុន។ វ៉ាក់សាំងដែលក្រុមហ៊ុននេះប្រើប្រាស់គឺ Sinopharm របស់ចិន និង Pfizer/BioNtech។


បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានឡើងគម្រោង ដឹកអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងរួចទាំងពីរដូស ដើម្បីបង្កើតជើងហោះហើរមានសុវត្ថិភាពបំផុតសម័យកូវីដ-១៩ ។ ប្រទេសនៅតំបន់អឺរ៉ុប ក៏ដូចជាប្រទេសជាច្រើន នឹងចេញលិខិតជូនអ្នកដែលបានចាក់វ៉ាក់សាំងរួចទាំងពីរដូស ដូចជាលិខិតឆ្លងដែន ដើម្បីអាចធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានដោយមិនបាច់ធ្វើចត្តាឡីស័ក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram