រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ត្រូវបិទជាបណ្ដោះអាសន្ន នៅភ្នំពេញ និងខេត្តកណ្តាល…

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនដំណឹងចំពោះលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី -ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ថា ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ -១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុង សហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាមសម្រេចធ្វើការបិទដំណើរការជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នូវរោងភាពយន្ត រោងសម្តែងសិល្បៈនិងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram