ធ្វើការឃាត់ពលករវិលត្រឡប់ពីប្រទេសថៃតាមច្រករបៀងបញ្ជូនទៅធ្វើចត្តាឡីស័ក…

ខេត្តបន្ទាយមានជ័យ៖ ពលករវិលត្រឡប់ពីប្រទេសថៃតាមច្រករបៀងចំនួន៥នាក់ តែត្រូវបានកម្លាំងចម្រុះនគរបាលការពារព្រំដែន និងយោធាកងពលតូចលេខ៥១ កំពុងឈរជើងនៅបន្ទាត់ព្រំដែនក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ធ្វើការឃាត់បញ្ជូនទៅធ្វើចត្តាឡីស័កទាំងយប់នៅថ្ងៃទី២២ កុម្ភៈ ២០២១ ។


ប្រភពបានឱ្យដឹងថា៖ ពលករទាំង៥នាក់ ១-ឈ្មោះហ៊ីម ប៊ុនហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ, ២-ឈ្មោះណាំ រ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ ៣-ឈ្មោះសេង ឡី ភេទស្រី អាយុ៣៣ឆ្នាំ ៤-ឈ្មោះណាំ ស្រីពៅ ភេទស្រី អាយុ១២ឆ្នាំ និង៥- ឈ្មោះណាំ ពៅ ភេទប្រុស អាយុ១១ឆ្នាំ ដោយពួកគាត់៤នាក់ ជាគ្រួសាតែមួយប្តីប្រពន្ធនិងកូនរស់នៅភូមិព្រៃគប់សង្កាត់និងក្រុងកើតហេតុ។


លោកអនុសេនីយ៍ឯកស៊ា សៅឌី នាយប៉ុស្តិព្រៃគប់នៃនគរបាលការពារព្រំដែនគោកលេខ៩១១ប្រាប់តាមទូរស័ព្ទថា៖ ពលករទាំង៥នាក់នេះត្រូវបានកម្លាំងចម្រុះឃាត់នៅ២ទីតាំងផ្សេងគ្នាប៉ុន្តែក្នុងភូមិកើតហេតុតែមួយ។

ដំបូងឃាត់ពលករទី១ ទើបវិលត្រឡប់ពីក្រុងបាងកក និងលើកទី២ឃាត់ពលករមួយគ្រួសាប្តីប្រពន្ធនិងកូន៤នាក់ ទើបមកពីធ្វើការកាប់អំពៅក្នុងស្រុកអារញ្ញា ខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា។


ក្រោយសាកសួរចប់ សមត្ថកិច្ចចម្រុះបានបញ្ជូនពលករទាំង៥នាក់ តាមរថយន្តយោធាទៅកាន់មណ្ឌលចត្តាឡីស័កព្រហ្មនិមិត្តស្ថិតក្នុងក្រុងប៉ោយប៉ែត ដើម្បីដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram