ផ្លូវការ ត្រឹម ១០ ម៉ោង កម្ពុជារកឃើញអ្នកឆ្លង ៣២ ករណី…

ផ្លូវការ ត្រឹម ១០ ម៉ោង កម្ពុជារកឃើញអ្នកឆ្លង ៣២ ករណី។ នេះបើតាមការប្រកាសសម្តេចតេជោ ហ៊ុន សែនមុននេះបន្តិច។


សម្តេចបានហៅព្រឹត្តិការណ៍ឆ្លងដ៏ច្រើនមិនធ្លាប់មាននេះជាព្រឹត្តិការណ៍ ២០ កុម្ភៈ។
សម្តេចបានបញ្ជាក់ថា ដើមហេតុនៃការឆ្លងនេះកើតឡើង បន្ទាប់ពីរកឃើញអ្នកសុំចេញទៅក្រៅប្រទេសមានវិជ្ជមានតែម្តង។ យប់មិញបានធ្វើតេស្តទាំង យប់មាន ២៨ករណី និងរកឃើញ ០៤ ករណីទៀត សរុបទាំងអស់ ៣២ ករណី៕


អាជ្ញាធរបានបិទទីក្រុងកោះពេជ្រភ្លាមៗ បន្ទាប់ពីមានករណីផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សេចក្តីរាយការណ៍ពីការបិទកោះពេជ្រ បន្ទាប់ពីសង្ស័យរកឃើញករណីឆ្លងកូវីដ ១៩។


គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុននេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហើបពីតម្រុយការឆ្លងកូវីដ ១៩ ធ្ងន់ធ្ងរនៅកម្ពុជា ស្របពេលដែលពលរដ្ឋកំពុងទន្ទឹងរង់ចាំរបាយការណ៍របស់ក្រសួងសុខាភិបាល។


ឯកឧត្តមខៀវ កាញារីទ្ធ បានថ្លែងថា៖ “ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល”។


គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុននេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហើបពីតម្រុយការឆ្លងកូវីដ ១៩ ធ្ងន់ធ្ងរនៅកម្ពុជា ស្របពេលដែលពលរដ្ឋកំពុងទន្ទឹងរង់ចាំរបាយការណ៍របស់ក្រសួងសុខាភិបាល។


គិតត្រឹមម៉ោងនេះ ក្រសួងសុខាភិបាលមិនទាន់ចេញរបាយការណ៍ពីស្ថានភាពកូវីដនៅឡើយទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram