រថយន្តក្រឡុកសុីម៉ងត៍ បើកគៀរថយន្តកាមរីហាយប្រ៊ីដ..

រថយន្តក្រឡុកសុីម៉ងត៍ បើកគៀរថយន្តកាមរីហាយប្រ៊ីដ
ភ្នំពេញ ៖ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង ត្រូវបានរថយន្តក្រឡុកសុីម៉ងត៍ ក្រុមហ៊ុនចិនសុីងសេង កម្ពុជា បើកគៀរងការខូចខាត កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្តុបក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តម៉ាក កាមរីហាយ ប្រ៊ីដ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2X-1978 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងមកត្បូង ខណៈមកដល់ស្តុបក្បាលថ្នល់ក៏ឈប់រង់ចាំឆ្លងកាត់ផ្លូវ២៧១ទៅផ្លូវ៦០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តម៉ាក HOWO ប្រភេទក្រឡុកសុីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -2106 បានធ្វើដំណើរមកតាមក្រោយហើយគៀទ្វាររថយន្តកាមរីហាយប្រ៊ីដ និងបុកបាក់កញ្ចក់ចំហៀងខាងឆ្វេងរងការខូចខាត ។


ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ តែភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ក៏ប្រគល់ឲ្យរថយន្តទាំង២គ្រឿងឲ្យទៅសមត្ថកិច្ចជំនាញចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram