បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បុកសត្វឆ្កែ បណ្តាលឲ្យដួល ទៅនិងថ្នល់ ជាអកុសលត្រូវរថយន្តមកពីក្រោយកិនស្លាប់ យ៉ាងអណោចអធម័ ស្រុកព្រៃនប់ នៅព្រះសីហនុ (ថ្ងៃទី 20 January 2021 ម៉ោង 9:02 am)…

(ខេត្តព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូបុក សត្វឆ្កែមួយក្បាល បណ្តាលឲ្យដួលចូលរថយន្តមួយគ្រឿងស្លាប់យ៉ាងអណោចអធម័ នៅថ្ងៃទី១៩មករា ឆ្នំា២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ មុត មាន ភេទប្រុស
អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកឆ្កែដួលចូលរថយន្ត បណ្តាលអោយរថយន្តកិនស្លាប់នៅនិងកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុ រថយន្តដែលបើកកិនជនរងគ្រោះនោះបន្តបើកទៅមុខបាត់ ជាមួយគ្នានេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram