បងប្អូនស្រីបង្កើត២នាក់ ជាអ្នកច្បារអំពៅ បានឆ្លងជំងឺកូវីដ-១៩…

ភ្នំពេញ៖បងប្អូនស្រីបង្កើត២នាក់ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលពេលនេះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។ ដោយសារតែអ្នកឆ្លងថ្មីជាបុគ្គលិកធនាគារ កាថេ យូណៃធីត នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ គឺ ក្រសួងសុខាភិបាល បានសម្រេចអោយធនាគារ កាថេ យូណៃធីត ផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ។

ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាល នឹងចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និង តម្រូវអោយបុគ្គលិកទាំងអស់ នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram