ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ល្អប្រសើរ​ និងមានប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ជាង ៥០​ម៉ឺន​នាក់

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ (​គិតពី​ម៉ោង​៧​និង​០០​នាទី ដល់​ម៉ោង​១៨​និង​៣០​នាទី​) មាន​ទូក​ចូលរួម​ប្រកួត​ចំនួន ២៩៧​ទូក (​ទូក​អន្តរជាតិ​ចំនួន ៩៧​ទូក ស្រី ២​ទូក​)​ ។​

​ពិនិត្យ​ជារួម​នៅ ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អប្រសើរ ដែលមាន​ប្រពល​រដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ ប្រមាណ ៥៥​ម៉ឺន​/៩០​ម៉ឺន​នាក់ (​ធៀប​ឆ្នាំ​២០១៨) ។​

ជាការ​កត់សម្គាល់ ៖

១-​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ ៖ លួច ១​លើក (​ទីតាំង​ចំណុះ​ទូក​) បាត់​ម៉ូតូ ៣​គ្រឿង​។​

២-​សភាពការណ៍​គ្រោះថ្នាក់​ផ្សេងៗ កើតឡើង​ចំនួន ៦​លើក ក្នុងនោះ​៖ -​លិច​ទូក ៤​លើក ស្មើ ៤​ទូក (A10), -​កីឡាករ​ខ្យល់គរ ២​នាក់ (A10) បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram