យុវជនជាជាងដំឡើងស្លាកពាណិជ្ជកម្មម្នាក់ ធ្វើការមិនប្រយត្ន័ ប៉ះខ្សែភ្លើងស្រាតដែលមានតង់ស្យុងខ្ពស់បណ្ដាលឲ្យឆក់រងរបួសធ្ងន់ធ្ងរ នៅខណ្ឌមានជ័យ …

ភ្នំពេញ ៖ ហេតុការណ៍នេះបង្ករការភ្ញាក់នៅវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៧១ ភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះ និងជាងម្នាក់ទៀត បានជិះម៉ូតូរ៉ឺម៉កមកដំឡើងស្លាកពាណិកម្មនៅទីតាំងខាងលើ ខណ:ដែលកំពុងដំឡើង ស្រាប់តែជនរង គ្រោះ ប៉ះខ្សែភ្លើងស្រាត បណ្ដាលឲ្យឆក់រលាករលាត់ ស្បែកពេញខ្លួនរងរបួសធ្ងន់តែម្ដង។
ក្រោយពីកើតហេតុភ្លាមជនរងគ្រោះ ត្រូវបានអ្នកជិត ខាងជួយ និងតេហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram